នេះគឺជាកម្មវិធីសម្រាប់ទូស័ព្ទដៃដែលខ្ញុំបានបង្កើតនិងឱ្យឈ្មោះថា Khmer RSS Reader (KRR)។ វាជាកម្មវិធី j2me តួចមួយដែលអាចដំណើរការលើទូរស័ព្ទដៃទ្រទ្រង់បច្ចេកវិទ្យាចាវា (Java Technology)។ ខ្ញុំសាកល្បងបង្កើតកម្មវិធីនេះឡើងខណៈពេលដែលខ្ញុំធ្វើការស្វែងយល់ពីការប្រើប្រាស់ J2ME ដើម្បីទាញយកទិន្នន័យពីបណ្តាញRSSនៅក្នុងវ៉ិបសាយ។ កម្មវិធីអាន RSS ជាភាសាខ្មែរ (Khmer RSS Reader) នេះអភិវឌ្ឍឡើងដោយប្រើប្រាស់ Open Source Library មួយសម្រាប់ភាសា J2ME មានឈ្មោះថា J4ME រួមផ្សំជាមួយនឹងការប្រើប្រាស់វិធីសាស្ត្រនៃ Rendering Engine សម្រាប់អក្សរខ្មែរ (Khmer Rendering Engine) ព្រមទាំង Open Source Libray មួយទៀតហៅថា kXML សម្រាប់ធ្វើទំនាក់ទំនងទៅកាន់ RSS។ J4ME បានផ្តល់នូវរូបរាង Interface ស្រស់ស្អាត់សម្រាប់កម្មវិធីជាភាសាJ2ME រីឯ Khmer Rendering Engine ធ្វើការ render អក្សរខ្មែរជាយូនីកូដហើយបង្ហាញនៅលើ Interface នៃកម្មវិធី។ ដោយឡែក kXML ត្រូវបានប្រើជាចំបងសម្រាប់ទាញយកទិន្នន័យតាមបណ្តាញ RSS ។ ជាលទ្ធផល កម្មវិធី Khmer RSS Reader (Version ១.០) មានលទ្ធភាពអាចទាញយកទិន្នន័យព័ត៌មានជាយូនីកូដខ្មែរ (Khmer Unicode) ព្រមជាមួយនឹងការបង្ហាញព័ត៌មានទាំងនោះជាអក្សរខ្មែរទៀតផង។ ជាមួយនឹងVersion ដំបូងនេះ ការបង្ហាញអក្សរខ្មែរនៅលើទូរស័ព្ទដៃ ពិតជាមិនទាន់បានល្អឥតខ្ចោះនៅឡើយទេ ប៉ុន្តែវាអាចជួយឱ្យយើងមើលព័ត៌មានជាភាសាខ្មែរនៅលើទូរស័ព្ទដៃរបស់យើងបានបើទោះបីជាទូរស័ព្ទរបស់យើងមិនទ្រទ្រង់ភាសាខ្មែរក៏ដោយ។
យើងសង្កេតឃើញថានៅលើបណ្តាញអ៊ីនធើណេតនាពេលសព្វថ្ងៃនេះ មានវ៉ិបសាយ ក៏ដូចជាប្លុកផ្សេងៗបានប្រើប្រាស់អក្សរខ្មែរ ពិសេសគឺខ្មែរយូនីកូដនេះតែម្តង ដែលញ៉ាំងឱ្យគេអាចបង្ហាញនិងមើលព័ត៌មានជាភាសាខ្មែរ។ ជាក់ស្តែងវ៉ិបសាយល្បីៗដែលផ្តល់ព័ត៌មានជាភាសាខ្មែរនិងអក្សរខ្មែរមានដូចជា៖ វ៉ិបសាយវិទ្យុអាស៊ីសេរី (RFA), វ៉ិបសាយវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA), វ៉ិបសាយវិទ្យុបារាំងអន្តរជាតិ (RFI), វ៉ិបសាយវិទ្យុអេប៊ីស៊ីអូស្ត្រាលី (ABC Australia), និងវ៉ិបសាយកោះសន្តិភាព (Kohsantepheap Daily) ជាដើម។ ទន្ទឹមនឹងនេះ វ៉ិបសាយទាំងអស់នោះក៏បានប្រើប្រាស់នូវ RSS (Really Simple Syndication) ដែលជាមធ្យោបាយមួយសម្រាប់វ៉ិបសាយនានាធ្វើការចែកចាយព័ត៌មានរបស់ខ្លួនដោយស្វ័យប្រវត្តិ។ តាមរយៈ RSS យើងអាចទទួលបាននូវចំណងជើងព័ត៌មាន ព័ត៌មានសង្ខេប ព្រមទាំងខ្សែភ្ជាប់ទៅកាន់អត្ថបទព័ត៌មានទាំងនោះនៅលើវ៉ិបសាយដើមរបស់វាទៀតផងដោយប្រើប្រាស់កុំព្យូទ័រ ឬទូរស័ព្ទដៃ។ ដោយសារទូរស័ព្ទដៃភាគច្រើនមិនទាន់ទ្រទ្រង់អក្សរខ្មែរ (មិនមែនទូរស័ព្ទអក្សរខ្មែរ) ដូច្នេះការទាញយកព័ត៌មានជាអក្សរខ្មែរពីបណ្តាញ RSS នឹងត្រូវបង្ហាញត្រឹមតែជារូបបួនជ្រុងប៉ុណ្ណោះ។ ដូចនេះ អ្នកប្រើប្រាស់ទូរស័ព្ទដៃអាចប្រើប្រាស់កម្មវិធី Khmer RSS Reader (KRR) ដើម្បីទាញយកនិងមើលព័ត៌មានជាភាសាខ្មែរនៅលើទូរស័ព្ទដៃរបស់ពួកគេ។
ខ្ញុំសង្ឃឹមថាកម្មវិធីតូចមួយនេះនឹងបានជាប្រយោជន៏ដល់អ្នកប្រើប្រាស់ទូរស័ព្ទដៃក្នុងការតាមដានព័ត៌មានពីវ៉ិបសាយនានាទាំងភាសាអង់គ្លេស និងភាសាខ្មែរ។ ទាញយកកម្មវិធីនៅទីនេះ ។




Leng Ieng Ing said
សូមជួយអបអរសាទរ, សុវឌ្ឍនា! សំលាញ់ឯងពិតជាបានបង្ហាញពីផលប្រយោជន៍ដ៏ធំមែន។ មានការប្រើប្រាស់ខ្មែរយូនីកូដសម្រាប់ប្រព័ន្ធទូរស័ព្ទទៀត… សូមសរសើរ!!!
Sovathena said
Hi Ieng, thank for your comment. Well, I am happy to hear that from you. I developed this application to distribute to Khmer mobile users. I hope it helps Cambodian people get latest news as either English or Khmer script. By the way, did you try it?
Leng Ieng Ing said
Oh, I really want to try that. But unfortunately, my phone is the cheapest one which cannot do anything but call and receive.
Sovathena said
Oh, really? Why don’t you use a modern one?
Leng Ieng Ing said
haha… coz I’m a beggar here, man!
Sovathena said
Ohooooooo! ey kor yab mes.
Leng Ieng Ing said
er… yab man neung heuy!
Keo Oudom said
Whoa, awesome my friend, សំលាញ់ឯងធ្វើបានល្អណាស់ ចាំគ្នាជួយរត់ការឱ្យបានមកកូរ៉េនឹងគ្នាដែរ យល់យ៉ាងម៉េចដែរ?
Leng Ieng Ing said
អីយ៉ា! មានអ្នកធានាខ្លួនជួយហើយវ៉ើយ! ចាំអង្កាល់?
Sovathena said
Oh! I’m so glad to see your comment here, my friend. Thank you for your kind. I really want to go to Korea too. I hope that I will be able to go there as you guys. Pls help to inform me if you have any info.
Leng Ieng Ing said
Don’t worry, dude! Oudom has a supreme power saliva. If he said so, you should be happy before hand coz it really will happen…
Sovathena said
Oh oh….. He is a powerful man. I strongly hope that it will really happen as he said.
ឧស្សាហ៌ said
សួរស្តី បង ! ខ្ញុំបានដោនឡុតវា ហើយ កូពី ដាក់ទូរសព្ឬ័របស់ ខ្ញុំហើយ ! តែវាមិនដំណើការសោះ!
គឺបើកមិនចេញតែម្តង! សូមជួយដោះស្រាយខ្ញុំផង! ទូរសព្ទ័ខ្ញុំ ជា Nokia S40 v3!
សូម អរគុណទុកជាមុន!